(ភ្នំពេញ)៖ មួយកន្លែងផ្សេងទៀត ខាងចុងភៅ បិតផ្លូវ ២៦៥ស្ទួន កែងផ្លូវ ២៧១ស្ទួន ខាងក្រោយសាលារៀន ជាសុីម សាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ គួរឱ្យរំខានបំផុត។
ស្ទើរក្លាយជាប្រពៃណីទៅហើយ សម្រាប់ម្ចាស់កម្មវិធី មួយភាគធំ និយមសង់រោងទទួលភ្ញៀវបិតផ្លូវ បណ្តាលឱ្យប៉ះពាល់ដល់បណ្តាប្រជាពលរដ្ឋអ្នកធ្វើដំណើរ យឺតយ៉ាវពេលវេលា និងរងឥទ្ធិពលសតិអារម្មណ៍នឹងការកកស្ទះចរាចរ ដូចជាមិនយល់ដឹងនិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីសោះ ព្រោះវាជាទង្វើរដ៏គគ្លើន ឬយ៉ាងណា? សូមមេត្តាពិនិត្យពិចារណា និងជួយសហការយ៉ាងណា ដើម្បីសង្គមជាតិយើង៕
មតិយោបល់