ភ្នំពេញៈ ការប្រកួតជំរុះជើងឯកទ្វីបអាស៊ី AFC Asina Cup UAE ជុំទី២ តង់ទីមួយនេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជា នាំមុខ ឆាយនីស តាយប៉ិ ដោយលទ្ធផលបណ្តោះអាសន្ន ១ ទល់នឹង០ ដោយកីឡាករ ពាក់ស្លាកលេខ ២ ហុង ផេង។
ចាប់ផ្តើមការប្រកួតបានត្រឹមតែ៦នាទី ខ្សែប្រយុទ្ធឆ្នើមចាន់វឌ្ឍានាកា បានលើកបាល់ Free Kick ឲ្យមិត្តរួមក្លឹបបឹងកេតអង្គរ ហុង ផេង។ ក្រោយកម្ពុជា នាំមុខយ៉ាងរហ័ស ឆៃនីសតៃប៉ិ បានបើកការវាយលុយវិញយ៉ាងខ្លាំង ដោយបានឱកាសស៊ុតពីចម្ងាយ៤ដងតែធ្វើមិនបានសម្រេច ខណៈ រស់ សំអឿន របស់កម្ពុជា បានបង្កើតឱកាស ២ ដងវិញផងដែរ តែនៅតែមិនអាចទម្លាយសំណាញ់ទីដៃគូបាន។
ការប្រកួតដ៏អស្ចារ្យរក្រុមកីឡាបាល់ទាត់កម្ពុជា និងឆាយនីស តាយប៉ិ នៅយប់ថ្ងៃទី០៧ ខែមិថុនាលើកនេះ បានធ្វើឲ្យទិដ្ឋភាពការប្រកួតទាំងមូល ទាំងក្នុងពហុកីឡដ្ឋានផ្ទាល់ និងទស្សនិកជនដែលទស្សនាតាមផ្ទះ ស្ទើអង្គុយមិនសុខ។
ទោះបីជាមានបន្ថែមម៉ោង រយៈពេលមួយនាទីយ៉ាងណាក៏ដោយ ក៏ក្រុមទាំងពីរមិនអាចរកគ្រាប់បាននោះដែរ៕
មតិយោបល់