ព័ត៌មានជាតិ

រថយន្តដឹកលើសចំណុះជិត ១០០គ្រឿង ត្រូវបានក្រសួងសាធារណការចាត់វិធានការក្តៅ

ភ្នំពេញៈ រថយន្តដឹកលើសចំណុះជិត ១០០គ្រឿង ត្រូវបានក្រសួងសាធារណចាត់វិធានការក្តៅ ដោយចាប់ផាកពិន័យជាថវិកាចូលរដ្ឋ បានជិត ២០០លានរៀល។

រយៈពេល ០៦ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយមន្ត្រីពាក់ព័ន្ធ នៅតាមស្ថាននីមួយចំនួន ឃាត់បាន រថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ចាប់ពី ០៤តោន រហូតដល់ ១៨តោន ចំនួន ៨៦គ្រឿង និង ផាកពិន័យបាន ថវិកាសរុបចំនួន ១៦៨.៥៨៧.០០០រៀល។

យោងតាមផេក Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅរាត្រីនេះថា លទ្ធផលនៃការត្រួតពិនិត្យតាមស្ថានីយនីមួយៗគឺ៖
១./ ស្ថានីយប្រាសាទ ( ខេត្តកំពង់ធំ ) ៣១ គ្រឿង
២./ស្ថានីយរាជានុកូល ( ស្ទឹងត្រែង ) ២៧ គ្រឿង
៣./ ស្ថានីយថ្នល់កែង ( កំពង់ចាម ) ៦ គ្រឿង
៤./ស្ថានីយ កូនដំរី ( បន្ទាយមានជ័យ ) ៥ គ្រឿង
៥./ ស្ថានីយឃ្លាំងសម្បត្តិ ( តាកែវ ) ៣ គ្រឿង
៦./ ស្ថានីយឃ្លាំងមឿង ( ពោធិសាត់ ) ២ គ្រឿង
៧./ ស្ថានីយថ្នល់ទទឹង ( ត្បូងឃ្មុំ ) ៣ គ្រឿង
៨./ ស្ថានីយព្រែកឯង ( ភ្នំពេញ ) ១ គ្រឿង
៩./ ស្ថានីយមានជ័យ ( ក្រចេះ ) ២ គ្រឿង
១០./ ស្ថានីយត្រពាំងក្រហម ( រតនគីរី ) ១ គ្រឿង
១១./ ស្ថានីយអង្គស្នួល ( កណ្តាល ) ១ គ្រឿង
១២./ ស្ថានីយស្ទឹងច្រាល ( ព្រះសីហនុ ) ១ គ្រឿង
១៣./ស្ថានីយពួក (សៀមរាប) ១ គ្រឿង
១៤./ ស្ថានីយព្រៃភ្នៅ (ព្រៃវែង) ២ គ្រឿង

ការចុះធ្វើសកម្មភាពនេះ ត្រូវបានធ្វើឡើងតាមអនុសាសន៍ របស់លោក ស៊ុន ចាន់ថុល ដែលបានណែនាំឲ្យ មន្ត្រីពាក់ព័ន្ធ បន្តខិតខំពង្រឹងការទប់ស្កាត់ និងអប់រំ រថយន្តទាំងឡាយណា ដែលដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ឲ្យកាន់តែមានប្រសិទ្ធភាព។ គោលបំណងនៃការឃាត់រថយន្តដឹកលើសទម្ងន់ ព្រមទាំងធ្វើការផាកពិន័យ គឺដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណៈ ជាពិសេសម្ចាស់រថយន្ត និង ក្រុមហ៊ុនដឹកជញ្ជូន ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីការពារ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឲ្យមានចីរភាព តាមអាយុកាលស្តង់ដាបច្ចេកទេសកំណត់។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ឃាត់រថយន្តធុនធំ ដឹកលើសទម្ងន់ចំនួន៣០គ្រឿង និងផាកពិន័យបានទឹកប្រាក់ប្រមាណ៤៣លានរៀល ក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ នៅខេត្តកណ្ដាល កំពង់ឆ្នាំង ព្រៃវែង ពោធិ៍សាត់ និងរាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់រថយន្តដឹកលើសទម្ងន់ទាំង៣០គ្រឿង លោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏បានធ្វើការអប់រំណែនាំដល់អ្នកបើកបររថយន្តដឹកទំនិញទាំងនោះ កុំឲ្យដឹកទំនិញលើសកម្រិតកំណត់បន្តទៀត និងចូលរួមជាមួយគ្នាដើម្បីថែរក្សាផ្លូវសាធារណៈឲ្យប្រើប្រាស់បានកាន់តែយូរអង្វែង។
ក្នុងឱកាសនេះដែរ លោក សេង ឈួន ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងឈ្មួញដែលជាម្ចាស់រថយន្ដដឹកទំនិញឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងគោលបំណងរក្សាឲ្យបានភាពយូរអង្វែងនៃផ្លូវថ្នល់សាធារណៈ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នានាជូនប្រជាពលរដ្ឋ។
គួរជម្រាបផងដែរថា កាលពីពេលកន្លងទៅថ្មីៗ រថយន្តដឹកអង្ករមួយគ្រឿង ព្រោះតែដឹកលើសទម្ងន់កំណត់ក៏បានបណ្ដាលឲ្យបែកកង់នៅលើស្ពាន ហើយធ្វើឲ្យខូចកៅស៊ូស្ពានអ្នកលឿង ឬស្ពានស៊ូប៉ាសា រហូតធ្វើឲ្យកើតមានប្រតិកម្មដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាឲ្យចាប់រថយន្តនោះ ព្រមទាំងម្ចាស់រថយន្តយកមកផ្តន្ទាទោសតាមច្បាប់៕

13325496_531413043709707_4424272930361702592_n13327376_531413220376356_5146100728393029259_n13327380_531413113709700_2235123411390587026_n13327393_531413307043014_3162032555158473049_n13327603_531413330376345_3823063710535032178_n13327609_531413440376334_3882867834144925213_n13335748_531413290376349_8879768021489294582_n13335766_531413470376331_807597763311011004_n13335768_531413360376342_9196821344274433248_n13335928_531413123709699_1289754899599078735_n13339451_531413483709663_8873915760972934799_n (1)13339451_531413483709663_8873915760972934799_n13339587_531413240376354_4691273983526116999_n13342883_531413553709656_4797659327787896959_n (1)13342883_531413553709656_4797659327787896959_n13343114_531413057043039_2034690260523898444_n13346847_531413340376344_1909222659815139592_n13407035_531413237043021_2410064573054543267_n13407111_531413183709693_8880139978810931463_n (1)13407111_531413183709693_8880139978810931463_n13407125_531413520376326_2459856991299463875_n13407150_531413507042994_6636748842455389912_n13407200_531413563709655_2615157158376565120_n13412997_531413583709653_4016235635532819976_n13417420_531413083709703_2263037040880382416_n13417433_531413423709669_1032347220767995756_n13417560_531413137043031_4385374737511305599_n13418848_531413460376332_7195080726296895807_n13418851_531413267043018_3572435979910207856_n13418950_531413320376346_2342278251927249376_n13419044_531413377043007_8044199951772480024_n13419270_531413173709694_8211805470195061540_n

មតិយោបល់