ព័ត៌មានកីឡា

James នៅតែមិនច្បាស់ពីអនាគត់បន្ត ឬក៍ចាកចេញ

ខ្សែបម្រើប្រយុទ្ធ កូឡុំប៊ី James Rodriguez នៅមិនទាន់ច្បាស់ពីអនាគត់របស់គេ ឡើយ ក្រោយពីមានរឿងរ៉ាវចម្រូងចម្រាស់ច្រើននៅ Real Madrid។

បើតាម Don Ballon បានឲ្យដឹងថា James Rodriguez បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញទៅកាន់ក្រុមបីសាចក្រហម Manchester United ហើយ។ ក៍ប៉ុន្តែ លោក Florentino Perez ប្រធានក្លិប Real Madrid នៅមិនទាន់សម្រេចឲ្យកីឡាករវ័យ ២៥ឆ្នាំរូបនេះចាកចេញឡើយ ដរាបណា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មិនទាន់ច្បាស់ពីការចាកចេញ ឬនៅនោះ។ តាមរយ:សម្តីរបស់លោក Perez នេះចង់បានន័យថា ប្រសិនបើ Ronaldo បន្តនៅ Real Madrid នោះក្លិបនឹងលក់កីឡាករ James Rodriguez ក៍ប៉ុន្តែបើ Ronaldo ចាកចេញវិញនោះ Real Madrid មិនលក់ James ជាដាច់ខាត។

យ៉ាងណាក៍ដោយ នេះគ្រាន់ជាលេសមួយប៉ុណ្ណោះ ដែលលោក Perez នៅរុញរា ដោតសារតែវិបត្តិក្លិប ដែលប្រឈមនឹងការបាត់បង់កីឡាករឆ្នើមៗជាច្រើនរូប។ ម្យ៉ាងវិញទៀត ចំពោះ James Rodriguez វិញ បានសម្រេចចិត្តច្បាស់ហើយថា រូបគេនឹងចាកចេញពី Real Madrid បើទោះបីជាក្លិបមានវិធានការណ៍ ស្វែងរកដំណោះស្រាយដល់រូបគេក៍ដោយ។ ជាងនេះទៅទៀត ការបន្តនៅ Real ក្នុងពេលគ្មាន Ronaldo ក៍មិនប្រាកដថា James អាចជាប់ជម្រើស ១១នាក់ដំបូងឡើយ ខណះ Isco និង Asensio សុទ្ធសឹងស្ថិតក្រោមក្រសែរភ្នែកលោក Zidane រួមទាំងការនាំយក Mbappe ផងដែរ វារឹតតែពិបាកសម្រាប់ James។ ដូច្នេះហើយ បើទោះបីជា លោក Perez ព្យាយាមលួងលោមយ៉ាងណា ក៍ James Rodriguez នឹងចាកចេញពី Real Madrid ដែរមកកាន់ Man Utd ដើម្បីមកជំនួសអាវលេខ ១០ របស់ Wayne Rooney នាពេលខាងមុខនេះ។

មតិយោបល់