ប៉ៃលិនៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥៧ ក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះ ខេង ភេន ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូឌ្រីម ពាក់ស្លាកលេខ ប៉ៃលិន 1C-1808 និងទី២ឈ្មោះ ផន វុទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិបឹងអាជាង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ជិះម៉ូតូវ៉េវ ពាក់ស្លាកលេខ កងការពារព្រំដែនគោកលេខ ៥០៤ ។ ហើតកឬណីនេះបណ្តាលមកពីការបើកបរវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕




មតិយោបល់