ព័ត៌មានជាតិ

សង្ស័យម៉ូតូ Pass App បុកម៉ូតូឌ្រីមសង់បុរសម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយបើករត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ នៅវេលាម៉ោង១២យប់ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ មានករណីសង្ស័យម៉ូតូ Pass App បុកបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបើករត់គេចខ្លួនបាត់ស្រមោល នៅតាមផ្លូវ២១៧ មុខវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅវេលាម៉ោងកើតហេតុ គេឃើញម៉ូតូPass App លេខសម្គាល់ P37770 និងម៉ូតូឌ្រីមសង់ ពាក់ផ្លាកលេខ ភ្នំពេញ1HG.196 ធ្វើដំណើរលើដងផ្លូវលខ២១៧ ។ លុះបើកបរមកដល់ចំណុចកើតហេតុ សង្ស័យម៉ូតូកង់បី (PassApp) បុកម៉ូតូឌ្រីមសង់បុរសម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់បែកក្បាល ត្រូវបានគេហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យសួគ៌ា ដើម្បីព្យាបាលផងដែរ។ ចំណែកម្ចាស់ Pass App បានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកលេខសម្គាល់ម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន​ ​ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ និងស្វែងរកជនបង្កចូលខ្លួនដោះស្រាយ៕

មតិយោបល់