ព័ត៌មានជាតិ

កាប់ប្លន់ឆៅៗ យកម៉ូតូ MSXទៅបាត់!

ភ្នំពេញ: បុរសម្នាក់បានរងបួសដៃ និងម្នាក់ទៀតរងរបួសស្រាល ខណ:ដែលជនរងគ្រោះជិះម៉ូតូមួយគ្រឿងចេញពីក្លឹបបំណងត្រឡប់ទៅផ្ទះ ក៏ត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿងស្កាត់ពីមុខបានដកកាំបិតកាប់ប្រហារប្លន់យកម៉ូតូ MSX​ មួយគ្រឿងជិះគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងនៅ២និង១០យប់ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ក្បែរភោជនីយដ្ឋាន សាន់ សាន់ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ប៊ីន បានី ហៅខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិដំណាក់ធំ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពតទូក ឃុំគគីសោន ខេត្តស្វាយរៀង ជាម្ចាស់ម៉ូតូ MSX ពណ៌ក្រហមបិតស្កុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-7142 និងជនរងគ្រោះទី២ មានឈ្មោះ បង រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ស្នាក់ជាមួយគ្នា មានស្រុកកំណើត ឃុំជីកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសត្រូវមួយកាំបិតចំដៃខាងឆ្វេងរងរបួសធ្ងន់។

មុនកើតហេតុពួកគាត់បានជិះម៉ូតូចេញពីក្លឹបរីលេក្ស បំណងជិះត្រឡប់ទៅផ្ទះជិះពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៦នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាកសង់២គ្រឿង និងម៉ាកស្មាស់វី១គ្រឿង បានជិះចេញមកស្ទាក់ពីមុខហើយដកកាំបិតពីដើមមួយដើមបុ័ងតោ និងស៊ាំម៉ូរ៉ៃ១ដើមទៀត មកកាប់ប្រហារជាច្រើនកាំបិត តែសំណាងល្អត្រូវ១កាំបិតចំដៃខាងឆ្វេង ភ្លាមៗអ្នកទាំង២ភ័យពេកក៏រត់ចេញពីលើម៉ូតូទើបជនសង្ស័យលើកជិះគេចខ្លួនបាត់ស្រមោល ។ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិយកទៅសង្គ្រោះភ្លាម និងដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយតាមចាប់ខ្លួនជនដៃដល់ជាក្រុមចោរខាងលើយកមកផ្តន្ទាទោសបន្តទៀត៕

//youtu.be/K-JwYDQ2yWc

មតិយោបល់