ព័ត៌មានជាតិ

ខឹងប្តីពេកជេរថា «ទៅផឹកឲ្យងាប់ទៅ» រួចលេបថ្នាំសម្លាប់ខ្លួន!…

កំពង់ធំ: លោក អនុសេនីយ៍ឯក អ៊ាត គឹមអ៊ាន់ អធិការរងស្រុកប្រាសាទបល្ល័ង្កទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីស្ត្រីម្នាក់ ស្រវឹងខួបខឹងប្តីក៏លេបថ្នាំពេទ្យសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ចោលប្តីយ៉ាងអាណោចអាធ័ម។

ករណីនេះកើតឡើងនៅម៉ោង៣និង២នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សពជនរងគ្រោះមានឈ្មោះ ខន ណេង ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ បានប្រើថ្នាំពេទ្យប្រភេទ DEXKANDAL អស់១បន្ទះ ស្មើ១០គ្រាប់ និងថ្នាំ PARACETAMOL ចំនួន ២គ្រាប់ ដើម្បីលេបសម្លាប់ខ្លួន។

តាមប្រភពពីបុរសជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ មិនសូវបាយទឹកទេ ហើយកាលពីថ្ងៃទី២២ ខែវិច្ឆិកា គាត់បានទិញស្បែកគោ ១០គីឡូដើម្បីធ្វើម្ហូបនិងក្លែមស្រា និងបានហៅអ្នកភូមិ៦ទៅ៧នាក់មកជួយធ្វើម្ហូបក្លែមស្រាស អស់ប្រហែល ២លីត្រ ក្នុងនោះប្រពន្ធគាត់បានផឹកអស់ច្រើនជាងគេលុះស្រវឹងក៏ដេកបាត់ទៅ។ ក្រោយមក គាត់បានប្រាប់ប្រពន្ធថាគ្នាទៅផឹកផ្ទះសុខមួយភ្លែត តែប្រពន្ធ ខឹងក៏ស្រែកជេរថា ទៅផឹកឲ្យស្លាប់ទៅ គាត់មិនបានតបវិញទេ លុះត្រឡប់មកវិញឃើញប្រពន្ធដេកនៅដីក៏ហៅឲ្យដេកលើគ្រែតែមិនក្រោក មិននិយាយ គាត់ក៏យកកន្ទេលមកក្រាលដេកជាមួយប្រពន្ធ លុះដល់ម៉ោងកើតហេតុគាត់ដាស់ប្រពន្ធគាត់មិនឆ្លើយ ក៏រត់ទៅហៅបងប្អូនឲ្យជួយ និងរត់ទៅហៅអ្នកភូមិទៀតពេលត្រឡប់មកវិញ ប្រពន្ធបងអត់ដកដង្ហើមទេ ហើយបត់ជើងតូចមកធំក្លិនថ្នាំពេទ្យទៀតទើបមើលថ្នាំពេទ្យដែលព្យួរនៅសសររោង ឃើញនៅសល់តែសំបក ទើបដឹងថាប្រពន្ធគាត់លេបថ្នាំពេទ្យសម្លាប់ខ្លួន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច្ឆ័យទៅលើសាកសព និងប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់