ភ្នំពេញៈ ម៉ូតូ២គ្រឿង បើកបរទិសដៅបញ្រ្ចាសគ្នា ក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមានមនុស្ស០២នាក់ ស្លាប់នៅហ្នឹងកន្លែង ចំណែក០២នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី១៩ កក្កដា នៅមុខKTV កូប្រា២ ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
បើតាមសាក្សី ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា គេបានឃើញម៉ូតូទាំង០២គ្រឿង បើកបរក្នុងទិសដៅ បញ្រ្ចាសគ្នា ប៉ុន្តែ សុទ្ធបើកបរក្នុងល្បឿនលឿន ដែលគេសង្ស័យថា មានជាតិស្រវឹងក្នុងខ្លួន លុះមកដល់មុខ KTVកូប្រា២ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមានមនុស្សស្លាប់ និង របួសទាំងសងខាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយបានហៅរថយន្តសង្រ្គោះ ដឹកអ្នករបួសធ្ងន់ ០២នាក់ ទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។ ក្រោយការវាស់វែង ធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូទាំង០២គ្រឿង យកទៅរក្សាទុកនៅអធិការខណ្ឌច្បារអំពៅ ដើម្បី ដោះស្រាយជាក្រោយ៕











https://www.youtube.com/watch?v=FLwHDd51FI8&feature=youtu.be
មតិយោបល់