ព័ត៌មានជាតិ

១ក្នុង១០០០គ្រោះថ្នាក់! រថយន្តបុកម៉ូតូដួលចូលក្រោមរថយន្ត ម្ចាស់មិនអី

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យម៉ូតូជាប់ខាងក្រោមរថយន្ត សំណាងម្ចាស់ម៉ូតូលោតចេញទាន់។

ករណីនេះកើតឡើងនៅម៉ោង៦ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ​ គេឃើញរថយន្តម៉ាកឡិចស៊ីស ពណ៌ស​ ស្លាកលេខ​ ភ្នំពេញ 2W-5819 បើកបរពីជើងទៅត្បូង​ តាមបណ្តោយផ្លូវR6 ក៏បានបុកម៉ូតូហុងដា​សង់ ពណ៌ខ្មៅ​ ស្លាកលេខ​ កំពង់ចាម​ 1K-2030​ កំពុងជិះស្របគ្នានៅខាងមុខ បណ្តាលឲ្យម៉ូតូដួលចូលក្រោមរថយន្ត សំណាងម្ចាស់ម៉ូតូលោតចេញទាន់របួសស្រាលតែម្តង។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុផងដែរ៕

មតិយោបល់