ព័ត៌មានជាតិ

តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាប់ចោទជាមន្ត្រីនគរបាលម្នាក់ ពាក់ពន្ធ័ករណី ឆបោកប្រាក់

កំពង់ចាម: ជនជាប់ចោទម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបង្គាប់ ពាក់ពន្ធ័ករណីឆបោកប្រាក់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ពេលនេះត្រូវបានលោក គឹម លុយ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៧៣៨ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឃុំខ្លួនជនជាប់ចោទនេះ ពីបទ ឆបោក ដែលប្រព្រឹត្តកាលពីអំឡុងខែមករា ដល់ខែ សីហា ឆ្នាំ២០១៧ នៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជនជាប់ចោទនេះមានឈ្មោះ ផាន សុវិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល មានទីកន្លែងកំណើតនិងអាស័យដ្ឋានបច្ចុប្បន្ន សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕

មតិយោបល់