ព័ត៌មានជាតិ

កំរោលចូល! ផឹកស្រវឹងកាប់ប្អូនថ្លៃស្លាប់ រួចចង.កសម្លាប់ខ្លួនឯងតាមក្រោយ !…

ព្រៃវែងៈ លោកអធិការស្រុកពាមជរ បានប្រាប់ Post News ថា មានករណីហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ បានស្លាប់បាត់បង់ជីវិត ចំណែកជនបង្កបានចងក សម្លាប់ខ្លួនឯង។

ករណីខាងនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាពូង ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ជនបង្កមានឈ្មោះ រិន វ៉ាត ភេទប្រុស អាយុ៥៣ឆ្នាំ និងជនរងគ្រោះឈ្មោះ បា្រក់ តុប ភេទប្រុស អាយុ៤៩ឆ្នាំ ទាំង២នាក់ត្រូវជាបងប្អូនថ្លៃ និងស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានផឹកស្រាស្រវឹង រួចក៏ទាស់ពាក្យសម្តីគ្នាបណ្តាលឲ្យជនបង្កមានចិត្តខឹង ស្ទុះទៅយកកំបិតកាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ លុះជនបង្កឃើញយ៉ាងដូចច្នេះ ទើបសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងក្នុងផ្ទះភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានកោសល្យវិច័យ រួចប្រគល់សាកសពមកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/2X-rRVfzmpY

មតិយោបល់