ព័ត៌មានជាតិ

មនុស្ស​២​ក្រុម​ឈ្លោះ​គ្នា​ក្នុង​ហាង​ផឹកស៊ី ៩៩៩៩ ដល់​ថ្នាក់​ផ្ទុះអាវុធ​៣​គ្រាប់ ផ្អើល​ដល់​បន្ទាយ​យោធា កង​ដឹក​ជញ្ចូន​៩៩៩​ចេញ​មក​អត្ត​រាគ​មន៍ បាញ់​១០​គ្រាប់​វិញ

​ភ្នំពេញ​៖​មនុស្ស​២​ក្រុម​មាន​គ្នា​ប្រមាណ​១២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​វាយតប់​គ្នា​បែកក្បាល​ក៏​ឈានដល់ ការផ្ទុះ​អាវុធ​ចំនួន​៣​គ្រាប់ បង្ក​អោយមាន​ភាព​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​យោធា ក្នុង​បន្ទាយ ៩៩៩ ដែល​នៅ​ក្បែរ​នោះ ចេញ អន្តរាគមន៍​នឹង​ធ្វើការ​ឃាត់ខ្លួន​ពួក​បង្ក​ភាពអនាធិបតេយ្យ​ទាំងនោះ​តែ​ដោយសារ​ស្ថាន​ការ​មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំងពេក ក្រុម​មន្ត្រី​យោធា​ទាំងនោះ​ក៏​សម្រេចចិត្ត​បាញ់​១០​គ្រាប់​សង់​វិញ​ដើម្បី​អោយ​ក្រុម​ដែល​វាយតប់​គ្នា​ហើយ​មាន​កាំភ្លើង ទាំងនោះ​ភ័យ​ស្លន់ស្លោរ​រត់​ចែក​ជើង​គ្នា​គេចខ្លួន​បាត់​អស់​ស្រមោល​អស់​ទៅ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​នឹង​២៥​នាទី​យប់ ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិតនៅក្នុង ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ខណ្ឌ ពោធិ​សែន​ជ័យ​។​
​យោង​តាម​ការ​ឲ្យដឹងពីរ​មេការ​ក្នុងហាង​ផឹកស៊ី ៩៩៩៩ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នឹង​សមត្ថកិច្ច​ឲ្យដឹងថា​នៅ​មុនពេល​កើតហេតុ​មា​ន​មនុស្ស​១​ក្រុម​មាន​គ្នា​៦​នាក់​ដោយ​ក្នុង​នោះ​ម្នាក់​មាន​កាំភ្លើង​នៅ​ចង្កេះ​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក​ចូល​មក​ផឹក​ស៊ីក្នុង​ហាង​របស់​គាត់​តាំងពីរ​ម៉ោង​៦​ល្ងាច​រហូតដល់​ម៉ោង​៧​ក៏​មាន​មនុស្ស ១​ក្រុម​ទៀត​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ដែល​បាន​ចូល​មក​ផឹកស៊ី​នៅ​ក្នុង​ហាង​របស់​គាត់​ដូច​គ្នា​ហើយ​ក៏​អង្គុយ​តុ​ក្បែរ​គ្នា​ទៀត ដោយ​ពេល​នោះ​ភាគី​ម្ខាង​ដែល​ចូល​មក​ផឹក​មុន​ស្រវឹង​ខ្លាំង​ក៏​បាន​ឡូឡា​ហើយ​បាន​បោក​កំប៉ុង​ស្រា​បៀ​រ​២​កំប៉ុង បណ្តាលអោយ​ខ្ទាត​ស្រា​បៀរ​ទៅ​ប្រឡាក់​នឹង​ខោអាវ​ភាគី​ម្ខាង​ទៀត​ដែល​អង្គុយ​ក្បែរ​នោះ ធ្វើឲ្យ​ភាគី​ខាង​នោះ​ខឹង ក៏​ដើរ​ទៅ​សួរ​ថា​ម៉េច​បាន ពួក​លោក​ឯង​ផឹកស៊ី​បោក​កំប៉ុង​ស្រា​បៀរ​ទៅ​ប្រឡាក់​ខោអាវ​ពួកគាត់​បែបនេះ ឭ​ដូច​នោះ​ភាគី ម្ខាង​ទៀត​បាន​ឆ្លើយតប​វិញ​ថា​បើ​អាច​បោក​កំប៉ុង​ស្រា​បៀរ​ទៅ​ប្រឡាក់​ខោអាវ​ពួក​ហ្អែ​ង​ប៉ុណ្ណឹង​វា​យ៉ាងម៉េច ពួក​ហ្អែ​ង អត់​ស្គាល់​កាំភ្លើង​ទេ​ហ្អេ​ស ឬ​ក៏​ចង់​ងាប់ និយាយ​រួច​ក៏​បាន​ស្ទុះ​ទៅ​វាយ​ភាគី​ម្ខាង​នោះ​តែម្តង​ទៅ​ធ្វើ​អោយ​មាន​ការ វាយតប់​គ្នា​ទៅវិញទៅមក រហូតដល់​មាន​ការផ្ទុះ​អាវុធ​ចំនួន​៣​គ្រាប់​ក្នុង​ហាង​ផឹកស៊ី​នោះ​តែម្តង់ទៅ បង្កអោយមាន ភាព​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​យោធា​នៅ​ក្នុង​បន្ទាយ​កង់​ដឹក​ជញ្ចូន​៩៩៩​ដែល​នៅ​ក្បែរ​នោះ​ចេញ​មក​អន្តរាគមន៍ ដេញ​ឃាត់ នឹង​ដេញ​ចាប់​មនុស្ស​ទាំង​២​ក្រុម​ដែល​កំពុង​វាយតប់​គ្នា​ក្នុង​ហាង​ផឹកស៊ី​នោះ តែ​ដោយ​ឃើញ​ស្ថានភាព​រញ៉េរញ៉ៃ មិន​ជា​នរណា​វាយ​នរណា ហើយ​មនុស្ស​ក៏​នាំគ្នា​ចោមរោម​មើល​ច្រើន​ទៀត​នោះ ក្រុម​មន្ត្រី​យោធា​ទាំងនោះ​ក៏​បាន បាញ់​១០​គ្រាប់​ទៀត ដើម្បី​បង្អើល​ដល់​មនុស្ស​ទាំង​២​ក្រុម​នោះ​ភ័យ​ស្លន់ស្លោរ រត់​ចែក​ជើង​គ្នា​អស់​ទៅ​។ ក្រោយពេល កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែនជ័យ​ដែល​មាន​ទាំង​កងរាជអាវុធហត្ថ​ខណ្ឌ​នឹង​ប៉ូលីស​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​កំពុង​ធ្វើ​ការសួរនាំ​ក្រុម​មន្ត្រី​យោធា​ទាំងនោះ​នឹង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ធន់​ធំ​ម៉ាក​ភូ​សា ពណ៌​ស មួយ​គ្រឿង​ពាក់​ស្លាក​លេខ 1CK-8555 បាន​មក​ជេ​ប្រមាថ​សមត្ថកិច្ច​ថា ធ្វើការ​ដូច​ឆ្កួត ពេល​ក្រុម​ជនល្មើស​បង្កហេតុ​មិន​ព្រម​ចុះ​មក​ទេ ទាល់តែ​ក្រុម​ជនល្មើស​រត់​អស់​បាន​នាំគ្នា​មក​ធ្វើ​ការសួរនាំ ពេល​និយាយ​រួច​ក៏​ជិះ​ម៉ូតូ​ចេញ ធ្វើអោយ​ក្រុម​សមត្ថកិច្ច​ខឹង​ក៏​ធ្វើ​ការឃាត់​នឹង​ធ្វើ​ការសួរនាំ​បុរស​ទាំង​២​នាក់​នោះ ហើយ អោយ​បុរស​ទាំង​២​នាក់​សុំទោស​ពួកគាត់ ទើប​អោយ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ដោយ​ធ្វើការ​សួរនាំ​នៅ​កន្លែងកើតហេតុ​នោះ រួច​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ម្នាក់​ជា​មេការ​នឹង​ស្ត្រី​ម្នាក់​ទៀត​ដែល​បំរើ​ការងារ​ក្នុង​ហាង ផឹកស៊ី ៩៩៩៩ នោះ​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ឈាន​ទៅ​ធ្វើ​ការឃាត់ ខ្លួន​មនុស្ស​ទាំង​២​ក្រុម​ដែល​ចូល​មក​ផឹកស៊ី​ហើយ​វាយតប់​គ្នា​នឹង​ផ្ទុះអាវុធ​បង្ក​ភាពអនាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ បែប​នេះ​យក​ផន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

2014-09-29_103258

មតិយោបល់