ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបញ្ជាឲ្យកម្លាំងចុះឆែកឆេរនិងឃាត់ខ្លួនផ្ទះជនសង្ស័យមា្នក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
ជនសង្ស័យមានឈ្មោះ ឃែល ថុល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖
ម្សៅក្រាមពណ៌ស ចំនួន៣កញ្ចប់ ជញ្ជីងថ្លឹងសារធាតុញៀនចំនួន១គ្រឿង កាំភ្លើងស្នប់ចំនួន១ដើម ទូរស័ព្ទចំនួន១គ្រឿង
កាបូបខ្មៅចំនួន១ ប្រាក់រៀលចំនួន១សែនរៀល និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី៕
មតិយោបល់