ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្នុងក្លឹបខារ៉ាអូខេរលៀក នៅកំពង់ចាម!

កំពង់ចាម: កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនមួយកន្លែង នៅវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្លឹបខារ៉ាអូខេរលៀក ស្ថិតនៅភូមិរលៀក ឃុំអំពឹល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម សុខ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់ ទម្ងន់ ០,៣៧ ក្រាម,ទូរសព្ទដៃ ចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់