ព័ត៌មានជាតិ

ប្រទះឃើញសាកសព បុរសម្នាក់ អណ្ដែតទឹកនៅដង ព្រែកតាតៃ

កោះកុង: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០ នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ តាតៃ ក្រោម នៃ អធិការដ្ឋាននគរបាល ស្រុកកោះកុង បានទទួលពត៌មានពីប្រជាពលរដ្ឋមានឈ្មោះ រស់ ហុង ភេទប្រុស អាយុ ៥២ឆ្នាំ បានប្រទះឃើញសាកសពអណ្ដែតទឹកទើ នៅចំនុចមែកឬស្សី តាម ដងព្រែក តាតៃ ស្ថិត ក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ក្រោយទទួលបានពត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះកុង បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម ដោយ មានការ ចូលរួម ពីអាជ្ញាធរ មូលដ្ឋាន និងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។
ក្រោយ ធ្វើកោសល្យវិច័យរួច បានឲ្យ ដឹងថា សាកសពជនរងគ្រោះជា មនុស្ស ប្រុស មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែលពី ២៥ ទៅ ៣០ ឆ្នាំ លើសាកសពពុំមានឃើញមានស្លាកស្នាមអ្វីសង្ស័យ ពាក់ព័ន្ធ ករណី ឃាតកម្មឡើយ។ ដោយអាច សន្និដ្ឋាន បានថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុង ស្រាវជ្រាវ រក សាច់ញាតិ ចំណែក សពបាន ប្រគល់ជូន អាជ្ញាធរ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់