កណ្តាលៈ បុរសម្នាក់តូចចិត្តនឹងស្រ្តីដែលខ្លួនស្រឡាញ់ បានរៀបការចោលខ្លួន គិតខ្លីធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ បូរ ហៀង ត្រូវជាម្ដាយជនរងគ្រោះ ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ឃីម សុខខេន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើករថយន្ដ ស្នាក់នៅភូមិឃុំកើតហេតុ។
មុនពេលកើតហេតុ ឈ្មោះផៃ រី ត្រូវជាម្ដាយធំ របស់ជនរងគ្រោះ បានដើរទៅរកសត្វឆ្កែ ក៏ស្រាប់តែប្រទះឃើញសពជនរងគ្រោះឈ្មោះ ឃឹម សុខខេន ចង.កនៅក្នុងផ្ទះ រួចក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយរលំ បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមនោះសមត្ថកិច្ចជំនាញ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បានធ្វើការពិនិត្យសព តែពុំឃើញមានស្លាកស្នាមអ្វីផ្សេងឡើយ រួចសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ ដោយសារចង.ក ប្រាកដមែន។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ជនរងគ្រោះ ធ្លាប់មានវិបត្តិស្នេហា ដោយនារីដែលជនរងគ្រោះបានស្រលាញ់រៀបការចោលខ្លួន ទើបសម្រេចធ្វើអត្តឃាតចង.កខ្លួនឯងយ៉ាងដូចច្នេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់