ព័ត៌មានជាតិ

ម៉ូតូដឹកបន្លែកៀអ្នកថ្មើរជើងឈរលើផ្លូវ បណ្ដាលឲ្យស្លាប់មួយរំពេច នៅខេត្តកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំក្រាលគ្រួសក្រហម​ ភូមិអូរពកសាមគ្គី ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូកៀអ្នកថ្មើរជើងឈរលើផ្លូវ។

ជនរងគ្រោះឈ្មោះ ជា សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរពកសាមគ្គី ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) មុខរបរកសិករ។
ម៉ូតូដឹកបន្លែ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើកបរគេចខ្លួន ពីកន្លែងកើតហេតុបាត់)។

មូលហេតុ៖ អ្នកថ្មើរជើងឈរលើផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរម៉ូតូដឹកបន្លែសំពីងសំពោង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់