ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺប្រសៃប្រសាទ បានទិញសាំងមកចាក់ដុតសម្លាប់ខ្លួនឯង ដោយសារ…

មណ្ឌលគិរី: កាលពីវេលាម៉ោង ១១និង១៨នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានបុរសម្នាក់ឈ្មោះ ហម វណ្ណា (ហៅនិន) ភេទប្រុស អាយុ ៤៣ឆ្នាំ (មានជំងឺប្រសៃប្រសាទ) រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង ។

យោងតាមការសាកសួរពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយគ្នាជាមួយឈ្មោះ តាវឿន (អ្នកជិតខាង) ថាចង់ទៅស៊ីឈ្នួលកាត់ស្មៅឲ្យគេជាមួយតាវឿន បន្ទាប់មកជនរងគ្រោះក៏បានមកសុំលុយរបស់ប្អូនស្រីបង្កើតឈ្មោះ ហម ដាវី តែឈ្មោះ ហម ដាវី បាននិយាយថា អត់មានលុយទេចាំប្ដីមកវិញចាំទិញម៉ាស៊ីនកាត់ស្មៅឲ្យ ហើយគាត់បានដើរទៅប្រាប់ប្អូនជីដូនមួយឈ្មោះ ថាវី ថា បន្តិចទៀតអញដុតផ្ទះចោលហើយ រួចក៏ដើរទៅទិញសាំងដើរចូលក្នុងផ្ទះ បន្តិចក្រោយមកគាត់ក៏បានយកសាំងមកចាក់ដុតខ្លួនឯងតែម្ដងទៅ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្តមណ្ឌលគិរី៕

មតិយោបល់