ព័ត៌មានជាតិ

First News៖ រថយន្ត គាហួត ហ្គាស បុកម៉ូតូស្លាប់ម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ១!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកហ្គាស របស់ក្រុមហ៊ុន គា ហួត ហ្គាស បានបុកជាមួយនឹងម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែករថយន្តបានបើករត់ចូលក្នុងភូមិសាស្ត្រ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទើបឃាត់រថយន្តបាន។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់