ព័ត៌មានជាតិ

Update៖ ដំបូលផ្ទះប្រជាពលរដ្ឋ១៧ខ្នង ត្រូវខ្យល់កន្ត្រាក់បោកបក់រងការខូចខាត

ភ្នំពេញ: ភ្លៀងរលឹមលាយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យរបើកដំបូលស័ង្កសីផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងផ្ទះ កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុម១៥ ភូមិមត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ខណ:ដែលមានភ្លៀងរលឹមតិច រួមជាមួយនោះ ក៏មានខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង បានបណ្តាលឲ្យរបើកដំបូលស័ង្កសី ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។

សូមបញ្ជាក់ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕

មតិយោបល់