ព័ត៌មានជាតិ

ឆក់កាបូប ជនបរទេសបានសម្រេចទៀតហើយ!

ភ្នំពេញ: ជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ជិះរម៉កម៉ូតូចេញពីសណ្ឋាគារ មកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានជនសង្ស័យមួយជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពកាបូបស្ពាយបានសម្រេចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ការនេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចុងស្ពានអាកាស៥មករាខាងកើតក ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ រូបគាត់បានបើករម៉កម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខ 1FV-5848 បានដឹកភ្ញៀវជនជាតិបរទេសប្តីប្រពន្ធ២នាក់ចេញពីសណ្ឋាគារអង្គរនៅម្តុំផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ បំណងដឹកយកមកដាក់នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍តុង បានបើកពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូពីគ្រឿងមិនចាំម៉ាកបានមកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយដែលជនរងគ្រោះដាក់នៅលើរម៉កម៉ូតូកង់បីបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះរូបគាត់បានព្យាយាមបើកដេញតាមមកដល់ចំណុចស្ពានអាកាស៧មករា បានបាត់ជនសង្ស័យតែម្តង ហើយរូបគាត់ជាម្ចាស់រម៉កម៉ូតូកង់បីនិងជនរងគ្រោះ ក៏បានបើកចូលប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់១ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ៕

មតិយោបល់