ព័ត៌មានជាតិ

រថយន្តដឹកដែក ១គ្រឿង សង្សយ័ហ្រ្វាំងមិនសុី បើកឡើងសួនទាំងព្រឹកសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស

ភ្នំពេញ: រថយន្តដឹកដែក ១គ្រឿង សង្សយ័ហ្រ្វាំងមិនសុី បើកឡើងសួនទាំងព្រឹកសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ហេតុការណ៏ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅពីវេលាម៉ោង៦ និ៣០នាទីព្រឹក ថ្ងៃទី២៦ខែកុម្ភ: ស្ថិតនៅផ្លូវ ២១៧ មុខសាលាខណ្ឌដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តដឹកដែកមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3B1995 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតដោយខ្លាចប៉ះរថយន្តនៅខាងមុខអ្នកបើកបរសម្រេចឡើងលេងលើសួន។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌដង្កោ បានយករថយន្តបង្កខាងលើ មករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់