ភ្នំពេញៈ រថយន្តឡិចស៊ីស GS300 ត្រូវបានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន H-B-T ថើបគូទ បណ្តាលឲ្យបែកស្តុបមួយចំហៀង។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ទីតាំងស្ថិតនៅក្បែររង្វង់មូលចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើត ហេតុរថយន្តរងគ្រោះឡិចស៊ីស GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2N-8777 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ក៏បានបន្ថយល្បឿនដោយសារតែជិតដល់កន្លែងស្ទះចរាចណ៍ ខណៈពេលនោះរថយន្តបង្កកុងតឺន័រធន់ធំមួយគ្រឿង ដែលបើករដោយបុរម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា ដែលរថយន្តពាក់ស្លាកលេខ ភ្នំពេញ3D -9507 បានធ្វើដំណើរមកពីក្រោយ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់វ៉ាក់អើគ្នាក៏បានជ្រុលទៅថើបគូទរថយន្តឡិចស៊ីសនោះតែម្តង បណ្តាលឲ្យបែកស្តុបក្រោយផ្នែកចំហៀងខាងឆ្វេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រចាំមូលដ្ឋានក៏បានចុះធ្វើការវាស់វែងនឹងឲ្យម្ចាស់រថយន្តទាំងសងខាងយករថយន្តទាំង២មកទុកអែបចញ្ចើមផ្លូវ ដើម្បីការពារការកកស្ទះចរាចណ៍ ក្រោយពីការចចារគ្នារួចទើបរថយន្តកុងតឺន័រព្រមសងសំណងចំនួន៨០ដុល្លារ ទៅខាងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕
https://youtu.be/J2piD0ATuNA
មតិយោបល់