ព័ត៌មានជាតិ

យុវជន៣នាក់ រក្សាទុកនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុង: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់សារធាតុញៀន កាលពីវេលាម៉ោង ១១ ​និង ១០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ញ៉ន ភារ៉ូ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។
២/ឈ្មោះ ស ថាត់ថៃ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣/ឈ្មោះ នី វណ្ណេត ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មករ។
អ្នកទាំង៣នាក់រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖
ម្សៅក្រាមសថ្លា ប្រភេទIce ចំនួន១កញ្ជប់
ឧបករណ៍សម្រាប់សេពសារធាតុញៀនមួយចំនួន
ដែកសសៃថ្នាំងអំពៅស្រោបដែក១ដើម។

បច្ចុប្បន្ន កម្លាំងជំនាញកំពុង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់