ព័ត៌មានជាតិ

​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ នៅស្រុកទ្រាំង!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៨១-៨២ ក្នុងភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2H-0805 (អ្នកបើកបររត់គេចខ្លួន) បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាក គុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ចេញពីតូបលក់ទឹកត្នោតជូរ រួចបត់ឆ្វេង ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូឈ្មោះ ហ៊ី សុផល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិសូបាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសធ្ងន់។ ជរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់