ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានដឹងថា នៅមុននេះបន្តិចវេលាម៉ោងប្រហែលជា៣រសៀលនេះ កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងឯកភាពខណ្ឌឫស្សីកែវបានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួន៥កន្លែង នៅក្បែរៗគ្នា ស្ថិតនៅម្ដុំផ្លូវរទេះភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានបន្តថា ប្រតិបត្តិការបានដឹកនាំកម្លាំងខាងលើដោយមានបញ្ជាពីលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌឫស្សីកែវ ឲ្យធ្វើការចុះបង្ក្រាបរហូតឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៩នាក់ និងដកហូតទូហ្គេមបានចំនួន៨គ្រឿងផងដែរ៕
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយៈ
មតិយោបល់