ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យរបួសស្រាលម្នាក់នៅខេត្តកណ្តាល

កណ្តាល: នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១
ម៉ោង១និង៥០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍
លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ៣៥-៣៦ភូមិជ័យ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានម៉ូតូ០១គ្រឿងម៉ាកHONDA DREAM 125
ពណ៍ខ្មៅ ប្រភេទស្រីមានស្លាកលេខភ្នំពេញ1CK-8514
បើកបរ ដោយឈ្មោះ ជា ចម្រើន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ
ភូមិគោកកញ្ចាប់ ឃុំពោធិរីចាក
ស្រុកព្រៃកប្បាស ខេត្តតាកែវ(របួសស្រាល)និងមានអ្នករួមដំណើរម្នាក់ ឈ្មោះកែម កុលបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអង្គក្រសាំង ឃុំព្រៃប្រសព្វ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ
របួសស្រាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ។
ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត០១គ្រឿងម៉ាកTITAN កូរ៉េ ពណ៍ស ប្រភេទដឹកបន្លែ
មិនចាំផ្លាកលេខ បើកបរដោយពុំ
ស្គាល់អត្តសញ្ញាណបើកបរមានទិសដៅពីខាងលិចថ្នល់មកខាងកើតបណ្តាលឲ្យរងរបួសស្រាលអ្នកជិះម៉ូតូ០១នាក់និងខូចខាតម៉ូតូ នៅកន្លែងកើតហេតុ ។ ចំណែកអ្នករងគ្រោះបានបញ្ចូនទៅមណ្ឌល សុខភាពឃុំសំរោងធំនិងបន្តរបញ្ចូនទៅព្យាបាលនៅភ្នំពេញ រីឯម៉ូតូខូចខាតបានរក្សាទុកនៅកន្លែងកើតហេតុ រងចាំជំនាញនគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍ស្រុកកៀនស្វាយចុះវាស់វែង និងបញ្ជូនសម្ភារ:និងវត្ថុតាងដើម្បីបន្តនិតិវិធី ៕

 

មតិយោបល់