ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យប្រើថ្នាំញៀនហួសកម្រិត ប៉ះទង្គិចនឹងអ្វីមួយ បានស្រែកឡូឡារំខានគេ រហូតដាច់ខ្យល់ស្លាប់បន្ទាប់ពីដឹកចេញពីផ្ទះសំណាក់កោះមាស។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩និង១២នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពេលបញ្ជូនចេញពីផ្ទះសំណាក់កោះមាស ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្រុម៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពបុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែល៣០ឆ្នាំ មានភិនភាគសម្បុរស្រអែម សក់កាត់ខ្លី កម្ពស់ប្រហែល១,៦៦ម៉ែត្រ គ្មានអាវ ស្លៀកខោពណ៌ខ្មៅជើងវែង មានស្នាមរបួស ស្នាមជាំក្បាលចំហៀងខាងស្តាំនិងខាងក្រោយ, មុខភ្នែកទាំងសងខាងជាំហើម, ជើងទាំងសងខាងជាំហើមកោសរលាតមានក្រម៉ និងដៃទាំងសងខសងកោសរលាតមានក្រម៉។
វត្ថុតាងបន្សល់នៅក្នុងបន្ទប់លេខ៥០១ ជាន់ទី៥ ផ្ទះសំណាក់កោះមាស មានដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន១, នាឡិកាដៃពណ៌ស១គ្រឿង,ទូរសព្ទដៃម៉ាក IPhone 5 ពណ៌ស១គ្រឿង, កាបូបលុយពណ៌ខ្មៅ១ មានលុយ១០៥៥០០រៀល។
សមត្ថកិច្ចឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ នួន យ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ ជាបុគ្គលិករៀបចំបន្ទប់ផ្ទះសំណាក់កោះមាស បានអះអាងថា នៅមុនពេលកើតហេតុម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ខ្លួនកំពុងនៅចាំទួលភ្ញៀវនៅផ្ទះសំណាក់ខាងលើស្រាប់តែមានជនរងគ្រោះខាងលើ បានមកជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅ ពេលនោះខ្លួនបានដាក់ឲ្យភ្ញៀវជាជនរងគ្រោះ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ដោយជននោះអត់មានអត្តសញ្ញាណប័ណ្ណទេ ហើយក៏ឡើងទៅដេកទៅលុះមួយសន្ទុះក្រោយមក ស្រាប់តែជនរងគ្រោះខាងលើបានស្រែកឡូឡារំខានមិនបានដេក ទើបឡើងទៅមើលនិងគោះទ្វារ តែជននោះមិនបានបើកទ្វារបន្ទប់ឲ្យខ្លួនចូលទេ ស្រាប់តែជននោះបានផ្លោះបង្អួចដើរឆ្លងចុះឡើងចេញទៅក្រៅចំហៀងផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ហើយក្រោយមកក៏នាំយកជនរងគ្រោះមកមន្ទីពេទ្យរុស្សុីហើយស្លាប់នៅមន្ទីពេទ្យតែម្តង។
សមត្ថកិច្ចឲ្យដឹងបន្តថា ដោយសុងទឹកនោមសពជនរងគ្រោះធ្វើតេស្តស្វែងរកសាធាតុញៀន ក្នុងទឹកនោមលទ្ធផលមានវិជ្ជមាន (ប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន)។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឆ្លងតាមកាពិនិត្តរបស់ការយាល័យនគរបាលបច្ចេកកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញថា ជនរងគ្រោះស្លាប់បណ្តាលមកពីប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។
បច្ចុប្បន្នសពត្រូវបានតម្កល់ទុកនៅពេទ្យរុស្សុីដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់