ព័ត៌មានជាតិ

បញ្ជូនជនជាតិវៀតណាមចំនួន៩នាក់ ឲ្យត្រឡប់ទៅប្រទេសកំណើតវិញ

ស្វាយរៀងៈ កម្លាំងអធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយលោកនាយករដ្ឋបាលសាលាក្រុងបាវិត និងចៅសង្កាត់រងបាវិតបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួល និងផ្ទះសំណាក់ ព្រមទាំងសណ្ឋាគារមួយចំនួននៅចំណុច ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃទី៣ ខែសីហាឆ្នាំ២០១៦នេះ ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ចំនួន៩នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ធ្វើឡើងចំនួន៥គោលដៅក្នុងនោះផ្ទះជួលមានចំនួន០២ខ្នង និងផ្ទះសំណាក់ចំនួន០៣កន្លែង ជាលទ្ធផលបានរកឃើញជនអន្តោប្រវេសន៍វៀតណាម ស្នាក់នៅខុសច្បាប់មានចំនួន០៩នាក់ ស្រី០៣នាក់។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងចំណោមជនជាតិវៀតណាមចំនួន០៩នាក់នោះ មានលិខិតឆ្លងដែនចំនួន០៤នាក់ ស្រី០២នាក់ និងគ្មានលិខតឆ្លងដែនចំនួន០៥នាក់ក្នុងនោះស្រីម្នាក់។

ក្រោយពីចុះរដ្ឋបាល និងឃាត់ខ្លួនរួចមក ជនជាតិវៀតណាមទាំង៩នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្រុកកំណើតវិញនៅថ្ងៃទី៤ ខែសីហា ម្សិលមិញ៕

photo_2016-08-05_09-47-47photo_2016-08-05_09-47-49

មតិយោបល់