ភ្នំពេញៈ អគ្គិភ័យមួយផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី បង្កការឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣៦៨ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញទុស្សេនៅបង្គោលភ្លើង ដោយសារតែឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យឆាបឆេះជាអណ្តាតភ្លើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាលយប់ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាយកបំពង់បាញ់ពន្លត់មកបាញ់ពន្លត់ ដោយប្រើប្រាស់អស់ចំនួន៥ បំពង់ ទើបអណ្តាតភ្លើងបានរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យរាលដាលទៅខ្សែរភ្លើងដទៃទៀតឬផ្ទះប្រជាពលរដ្ឋអ្វីនោះឡើយ៕
https://youtu.be/QWWmc-TEKcc
មតិយោបល់