ព័ត៌មានជាតិ

បន្លំដូរខ្សែ.ក កាឡៃយកមាសពិតៗលាក់ក្នុងអាវទ្រនាប់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន!

ស្ទឹងត្រែងៈ លោកវរសេនីយ៍ឯក ហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ពីបទឆបោក បន្លំយកមាស កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលេខ ២៧០បេ ក្នុងផ្សារស្ទឹងត្រែង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជនសង្ស័យមានឈ្មោះ មៀង ធីធូ ភេទស្រី អាយុ៤២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះឈ្មោះ តាំង វួចណា ភេទស្រី អាយុ៣០ឆ្នាំ ។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីបានបន្លំធ្វើជាអ្នកមករកទិញគ្រឿងអលង្ការ រួចប្រើល្បិចឲ្យជនរងគ្រោះភ្លេចខ្លួនមិនចាប់អារម្មណ៍ ក៏បន្លំយកមាសពិតលាក់ក្នុងអាវទ្រនាប់ ដោយទុកខ្សែ.កកាឡៃឲ្យអ្នកលក់វិញ ហើយប្រាប់ថាមិនទិញវិញ៕

មតិយោបល់