ភ្នំពេញៈ នារីដែលជាជាងអ៊ុតសក់ម្នាក់មានវិបត្តិគ្រួសារ និង តូចចិត្តជាមួយនឹងប្តីផង បានសម្រេចធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ជួលបង្កឲ្យមានការ ភ្ញាក់ផ្អើលនៅវេលា ម៉ោង ៥និង៤០នាទីទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់លេខ៧ ផ្ទះលេខ១៨៣ ផ្លូវ លេខ ៨៨ ភូមិ ព្រៃទា២ សង្កាត់ ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ មិន សេងហ៊រ អាយុ២៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិដំបូកធំ ឃុំកញ្ចាំ ស្រុកពារាំង ខេត្តព្រៃវែង មានប្តីឈ្មោះ សេក សំរ៉ុង អាយុ ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកទទួលផ្ញើរម៉ូតូ ស្នាក់នៅ ភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមសម្តីរបស់ប្តីនារីរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយយប់ថ្ងៃដែលឈ្លោះគ្នានោះ គាត់ក៏បានចេញពីបន្ទប់ជួលទៅបាត់ពីរថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ ដោយគាត់បានតេទៅទូរស័ព្ទប្រពន្ធជាច្រើនដង តែនាងមិនលើក ដោយមានការព្រួយបារម្ភពីប្រពន្ធ គាត់ក៏មកដល់បន្ទប់ ទើបឃើញប្រពន្ធស្លាប់ ក្នុងសភាពធ្វើអត្តឃាតចងកបែបនេះតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា សពនារីរងគ្រោះពិតជាបានធ្វើអត្តឃាតពិតប្រាកដ មែន ទើបក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/IUsoC8BdMHY
មតិយោបល់