ភ្នំពេញៈ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ឌុបគ្នាមកធ្វើសកម្មភាពកាច់សោកម៉ូតូប្រជាពលរដ្ឋ ដែលទុកមុខផ្ទះ តែដោយសារម៉ូតូមានសោសម្ងាត់ ទើបម្ចាស់ឃើញទាន់ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានម្នាក់ វាយទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះជួប សុភា ហៅភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ មុខរបធ្វើការ រោងចក្រ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលធ្វើសកម្មភាពកាច់សោ ក នោះម៉ាកហុងដាឌ្រីម សង់ ស៊េរីឆ្នាំ២០១០ឡើងស៊េរី២០១១ ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះដោយម្ចាស់រវល់នៅខាងក្នុង ក្រោយមកជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា មិនចាំស្លាកលេខមានគ្នា២នាក់ មកធ្វើសកម្មភាពកាច់សោ ក ម៉ូតូតែដោយសាតែម៉ូតូភ្ជាក់តេលេសម្ងាត់ធ្វើឲ្យលឺដល់ម្ចាស់រត់ចេញមកមើល ហើយបានស្រែកថាចោរៗបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រោមខ្លួន ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិចច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូជនរងគ្រោះពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនលើកច្រើនសារមកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបញ្ជូនទៅកម្លាំងជំនាញ ចាត់ការបន្ត៕
https://youtu.be/2oAT-1KYFA0
មតិយោបល់