ព័ត៌មានជាតិ

​​ឆក់ទូរសព្ទបានហើយ រត់មិនរួច ត្រូវសមត្ថកិច្ចវាយខ្នោះ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាកIPhone 6plus ពីនារីម្នាក់បានសម្រេច ហើយជិះគេចខ្លួនមិនរួច ត្រូវសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវឃាត់ខ្លួនបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវខាងសារិន ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សី រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់នោះគឺទី១ឈ្មោះ វ៉ាន ចាន់សុវណ្ណរ៉ាក់ ហៅជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅក្នុងភូមិមិត្តភាពសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ(ឃាត់ខ្លួន)និងម្នាក់ទៀតកំពុងរត់គេចខ្លួន។

ចំណែកនារីរងគ្រោះមានឈ្មោះនាង ស្រីនិច ភេទស្រីអាយុ២១ឆ្នាំមានទីលំនៅផ្ទះលេខ០៥f ផ្លូវបេតុង ក្រុមទី១៥ ភូមិបឹងស្រឡាង សង្កាត់ឬស្សីខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

នារីជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថាមុនពេលកើតហេតុនាងបានធ្វើដំណើរចេញពីផ្ទះបំណងទៅទិញរបស់ហូបទិសដៅពីត្បូងទៅជើងលុះមកដល់ផ្លូវបំបែកជាបីនៅចំណុចកើតហេតុជិតវត្តទួល ស្រាប់តែមានជនសង្ស័យមិនស្គាល់ឈ្មោះមានគ្នា២នាក់ជិះម៉ូតូZOOMERX ពាក់ស្លាកលេខភ្នំពេញ1FS-1320 ពណ៌ខ្មៅ បិតពណ៌បៃតង បានជិះម៉ូតូទិសជាមួយនាងហើយធ្វើសកម្មភាពឆក់ទូរសព្ទរបស់នាងដែលដាក់នៅក្នុងប្រអប់ម៉ូតូហើយទាក់ដៃចង្កូតម៉ូតូនាងបណ្តាលឲ្យម៉ូតូទាំង២ ដួលហើយពួកគេទាំង២នាក់ បានកាន់ទូរសព្ទនាងរត់គេចខ្លួនទៅប៉ះនិងរថយន្តទំនើបបណ្តាលឲ្យជ្រុះទូរសព្ទវិញ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍កំពុងធ្វើការល្បាតក៏ប្រទះឃើញហើយក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់រីឯម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ទូរសព្ទរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យនាងវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកាត់ការតាមនីវិធី៕

មតិយោបល់