តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ នៅថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៥៤-៥៥ ក្នុងភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ យុង រដ្ឋធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ បើកបរម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FV-0584 លុះបើកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត១គ្រឿងម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN-9848 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតវត្ថុតាងពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាហសំណុំរឿង រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់