ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយរបស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទិក ថយជាន់ហ្វ្រាំងមិនស៊ីបុកបង្គោលភ្លើង!

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងរបស់ក្រុមហ៊ុនរាជសីឡូជីស្ទិកបើកបរដោយបុរសម្នាក់ បើកបត់ត្រឡប់ថយក្រោយជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកបង្គោលភ្លើងថ្មប្រេះស្រាំនឹងរបើកប្រអប់កុងទ័រភ្លើងអស់មួយតែសំណាងល្អមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅមុខផ្ទះគ្មានលេខ ក្នុងបុរី លឹម ឈាងហាក់ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ធំ3A-1472 អ្នកបើកបរមានឈ្មោះ ជិន ណារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មុខបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកបើករថយន្តខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តខាងលើចេញពីភូមិព្រៃទា សង្កាត់ចោមចៅ បំណងយករថយន្តទៅជួសជុលនៅការ៉ាស់មួយកន្លែងម្តុំផ្លូវហាន់ណូយ ខណ្ឌសែនសុខ បើកពីត្បូងទៅជើងលុះបើកមកដល់ចំណុចផ្លូវបែកជាបួន កន្លែងកើតហេតុគេគិតថាទៅតាមផ្លូវបេតុងនិងហាក់ដូចជាឆ្ងាយពេកមិនចង់ចំណាយប្រេងច្រើនក៏រយែបត់ត្រឡប់ក្រោយវិញ ខណ:ដែលថយក្រោយជាន់ហ្វ្រាំងមិនស៊ីជ្រុលបុកបង្គោលភ្លើងថ្មរបស់រដ្ឋតែម្តង។

នៅកន្លែងកើតហេតុគេឃើញបង្គោលភ្លើងប្រេះស្រាំនិងធ្លាក់គម្របប្រអប់ភ្លើងមួយដល់ដីដែលប្រអប់មានកុងទ័រ៤គ្រាប់ ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានចុះទៅដល់កន្លែងកើតហេតុដោយពិនិត្យឃើញថារថយន្តបង្កបានថយបុកបង្គោលថ្មនិងធ្លាក់គម្របប្រអប់ភ្លើងបែបនេះក៏ទាក់ទងជំនាញយករថយន្តបង្កនិងអ្នកបើកបរទៅរក្សាទុកចរាចរណ៍ខណ្ឌព្រែកព្នៅ រង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់