ព័ត៌មានជាតិ

ឆ្លៀតម្ដាយមិននៅ ឪពុកចុង នាំកូនស្រីចុងអាយុ ៨ ឆ្នាំ ទៅរំលោភបានសម្រេចជាច្រើនលើក ដល់បែកការណ៍ក៏ជាប់ខ្នោះ

កណ្តាលៈ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានឲ្យដឹងថា មានករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុក្រោម១៤ឆ្នាំម្នាក់ ត្រង់ចំណុចភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ជ.ម ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ហង្ស វ៉ន ហៅតួ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ
កម្មករសំណង់ មានទីលំនៅស្នាក់នៅភូមិឃុំជាមួយគ្នា ត្រូវបាន(ឃាត់ខ្លួន) ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅអំឡុងចុងឆ្នាំ២០១៧ ជនសង្ស័យ និងប្រពន្ធមានកូនបង្កើត រួមទាំងកូនចុង បាននាំគ្នាមកដើររើសអេតចាយ នៅក្រុងភ្នំពេញជិតវត្តមហាមន្រ្តី ឆ្លៀតពេលដែលប្រពន្ធដើររើសអេតចាយបាត់ ជនសង្ស័យដែលជាឪពុកចុង បាននាំជនរងគ្រោះ ចូលក្នុងចេតិយ៍ក្នុងវត្តមហាមន្រ្តី ហើយបានចាប់ស្រាតខោ ជនរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះជាកូនចុង បានចំនួន១លើករហូតបានសម្រេច និងបានគំរាមមិនឲ្យប្រាប់ម្តាយទេ។

លុះក្រោមមកទៀតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧ យប់មុនចូលឆ្នាំខ្មែរ ជនសង្ស័យបាននាំជនរងគ្រោះជាកូនចុង ដើរទៅក្បែរផ្ទះចាស់ ដែលគេធ្វើទុកចោលនៅក្បែរព្រៃខាងក្រោយភូមិ ហើយបាននិយាយលួងលោមធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានសម្រេចម្តងទៀត។ បន្ទាប់មកនៅថ្ងៃទី២ ខែឧសភា ឆ្នំា២០១៨វេលាម៉ោងប្រហែល៨ កន្លះ ឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះដើរ ទៅមើលគេលេងបៀរបាត់ ជនសង្ស័យក៏បានចូលទៅក្នុងផ្ទះខ្លួន ហើយឃើញជនរងគ្រោះ កំពុងដេកលើគ្រែជាមួយប្អូនៗខ្លួន បានស្ទាបអង្អែលជនរងគ្រោះ ហើយចាប់ស្រាតខោជនរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេចម្តងទៀត។

រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ជនរងគ្រោះបានទៅលាងចានឲ្យឈ្មោះផាន់ លក្ខិណា ភេទស្រីនៅក្នុងភូមិជាមួយ ហើយខ្លួនក៍បាននិយាយរៀបរាប់ប្រាប់ឈ្មោះផាន់ លក្ខិណា ពីសកម្មភាពឪពុកចុងឈ្មោះ ហង្ស វ៉នហៅតួ ចាប់រំលោភ
ខ្លួនបានសម្រេចចំនួន៣ដង បន្ទាប់មកឈ្មោះ ផាន់ លក្ខិណា ដែលជាអ្នកជិតខាងក៏បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំបាតតែម្តង ទើបកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលភ្នំបាត ចុះទៅកន្លែងកើត និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

មតិយោបល់