ព័ត៌មានជាតិ

យកកាំភ្លើងកែច្នៃពួនស្ទាក់បាញ់គេតែមិនត្រូវ ជាប់ខ្នោះបានសម្រេច!

បន្ទាយមានជ័យ: យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សាត វ៉ាន់ថា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងឈ្មោះ ហាន ភាព ភេទប្រុស អាយុ២៩ឆ្នាំ ដែលបានពួនស្ទាក់យកកាំភ្លើងបាញ់មកលើរូបខ្លួនចំនួន១គ្រាប់ តែមិនត្រូវ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងទទួលការងារយុតិ្តធម៌ បានបា្រប់ឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបដល់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាន ភាព និងដកហូតកាំភ្លើងកែច្នៃចំនួន១ដើមតែម្តង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសុំណំរឿងរួចបញ្ជូនបន្តទៅតុលាការ៕

មតិយោបល់