ភ្នំពេញៈ រថយន្តបែនកង់៦មួយគ្រឿង ដោយសារគេចរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ច្រាសទិសគ្នាជ្រុលរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹក សំណាងល្អមិនបង្កឲ្យអ្នកណារងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ ទំនប់កប់ស្រូវ ត្រង់ចំណុចភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តដែលធ្លាក់ចូលប្រឡាយ ម៉ាក ហ៊ីយ៉ាន់ដាយ បែនកង់៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-4121 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ។ គ្រាន់តែដឹងថានៅឃុំព្រែកតាមាក់ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមប្រភពពីបុរសអ្នកបើករថយន្តខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តខាងលើពីព្រែកតាម៉ាកខេត្តកណ្តាលបំណងទៅដឹកថ្មនៅភ្នំជាលក្នុងសហគមន៍សំរោងទងខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវទំនប់ស្រូវពីជើងទៅត្បូង លុះដល់ចំណុចខាងលើ បានគេចពីរថយន្តនៅខាងមុខមិនចាំម៉ាកបើកបញ្ច្រាសទិសគ្នាក៏ជ្រុលរេចង្កូតទៅស្តាំដៃធ្លាក់ចូលក្នុងប្រឡាយទឹកតែម្តង។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុអ្នកបើករថយន្តបង្កខាងលើបានទាក់ទងរថយ្តស្ទូចដើម្បីស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕
https://youtu.be/nxzwOxFKuBE








មតិយោបល់