ព័ត៌មានជាតិ

រន្ធត់ណាស់! ស្លាប់៣របួសធ្ងន់៤នាក់ក្នុងនោះមានមន្ត្រីពន្ធនាគារខេត្តព្រៃវែងម្នាក់ បន្ទាប់ពីរថយន្តធុនធំបុកពេញទំហឹងជាមួយអាតូច

ព្រៃវែង: រថយន្តហ៊ីយ៉ាន់ដាយដឹកអេតចាយបុកជាមួយកូរ៉ូឡាបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗនិងរងរបួសធ្ងន់៤នាក់ កាលពីវេលាម៉ោង ៣នឹង១៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៨A ស្ថិតត្រង់ចំណុចភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

តាមប្រភពពីកន្លែងហេតុការណ៍បានឲ្យដឹងថា គេឃើញរថយន្តម៉ាកកូរ៉ូឡាពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2E.6156 បើកបរក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកជាមួយ រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយពណ៌ សពាក់ស្លាកលេខភ្នំពេញ3E.7722ដែលកុំពង់បើកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា បុកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះក្នុងរថយន្តកូរ៉ូឡា ស្លាប់៣នាក់នឹងរបួសធ្ងន់៤នាក់។

អ្នកបើកបររថយន្តកូរ៉ូឡាត្រូវបានគេស្គាល់ ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បម្រើការងារនៅ ពន្ធនាគារខេត្តព្រៃវែង រស់នៅភូមិឡូតិ៍៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (បើកបរពីទិសខាងកើត ទៅលិច) អ្នករួមតំណើរ ០៦នាក់ របួសឆ្ងន់ ០៤នាក់, ស្រី ០២នាក់ ស្លាប់នៅកន្លែងកើតហេតុ ០៣នាក់ ស្រី ទាំង៣នាក់។

ចំណែកឯអ្នកបើកបររថយន្តធំដឹកអេតចាយមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុគេចខ្លួនបាត់។
មូលហេតុ គឺរថយន្ត កូរ៉ូឡា បំពានគន្លង ទៅបុករថយន្តហ៊ីយ៉ាន់ដាយ។

ចំពោះអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរដើម្បីរងចាំការដោះស្រាយចំណែក វត្ថុតាងសមត្ថកិច្ចយកមកទុកប៉ុស្តិ៍រដ្ឋាបាលជាខ្លាងរីឯសាកសពប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់