ព័ត៌មានជាតិ

ឃើញទេ ថាហើយកុំទៅ!… ចុងក្រោយអ៊ីចឹងមែន

កំពង់ស្ពឺៈ លោកអធិការរងស្រុកឱរ៉ាល់ទទួលផ្នែក ព្រហ្មទណ្ឌបានប្រាប់Post News ថា មានករណីបុរសម្នាក់លង់ទឹកស្រះនៅខាងក្រោយផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្ទះជនរងគ្រោះមានឈ្មោះ អូន តូច ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងបក្ខពួកមួយក្រុមមានគ្នាចំនួន៤នាក់ ទី១មានឈ្មោះ ខា សុភា ភេទប្រុស អាយុ២៩ឆ្នាំ ទី២ឈ្មោះ យឹម សារ៉ែន ភេទប្រុស អាយុ២៨ឆ្នាំ ទី៣ឈ្មោះ ឈឹន ចិន ភេទប្រុស អាយុ១៧ឆ្នាំ និងទី៤ឈ្មោះ អី សុខអេង ភេទប្រុស អាយុ៣៣ឆ្នាំ ទាំង៤នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានដើរទៅរើសខ្ចងដើម្បីក្លែមស្រា លុះដល់ចំណុចកើតហេតុ ជនរងគ្រោះបានដើរធ្លាក់ស្រះ លង់ទឹកបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ លង់ទឹកប្រាកដមែន ចំពោះសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់