ព័ត៌មានជាតិ

កក្រើកវិញហើយតើ! ប្លន់យកម៉ូតូទៅបាត់ បានត្រឹមអេះក្បាល…

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូឌ្រីមសង់១គ្រឿង ត្រូវបានក្រុមចោរមួយក្រុមធ្វើសកម្មភាពធាក់ផ្តួល ប្លន់យកម៉ូតូបានសម្រេចជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ត្រង់ចំណុចជិតផ្សារប៉េសេ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ទូច ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមេការជាងសំណង់ ស្នាក់ផ្ទះជួលម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដោយមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីផឹកស៊ីក្នុងការដ្ឋានសំណង់មួយកន្លែង នៅរោងចក្រតាហ្វាត ដោយបើកម៉ូតូម៉ាកឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q-9379 តាមផ្លូវ៣៧១គោលបំណងត្រឡប់មកផ្ទះនៅលូប្រាំ ខណ:មកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចជនសង្ស័យមាន៤នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងកង់មួយគ្រឿងទៀតបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់គាត់ឲ្យដួលដោយសារគាត់ស្រវឹងស្រាផងនោះឃើញឱកាសល្អជនសង្ស័យជាចោរប្លន់ទាំងនោះបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានសមត្ថកិច្ច បានត្រឹមតែដាក់ពាក្យបណ្តឹងចោលតែប៉ុណ្ណោះ៕

មតិយោបល់