ព័ត៌មានជាតិ

ឆ្កែ​មួយ​ក្បាល​ឈ្នះ​ពានរង្វាន់ American Hero Dog របស់​អាមេរិក​ក្នុង​ឆ្នាំនេះ​

​តាម​ប្រភព​ព័ត៌មាន Softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៨ ខែ តុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា ឆ្កែ​មួយ​ក្បាល​ឈ្មោះ​ថា Pit Bull មាន​អាយុ ៥ ឆ្នាំ​បាន​ឈ្នះ​ពាន់រង្វាន់ American Hero Dog របស់​អាមេរិក​នៅក្នុង​ឆ្នាំនេះ​។​
American Hero Dog
​លោក Leah Brewer ដែល​មកពី​តំបន់ Roanoke Rapids ភាគ​ខាងជើង​នៃ​រដ្ឋ Carolina មាន​កិត្តិយស​យ៉ាងខ្លាំង ដោយសារ​ឆ្កែ​ដ៏​វៃឆ្លាត​របស់​គាត់​បាន​ឈ្នះ​ពាន់រង្វាន់​កាលពី​ថ្ងៃ​ទី ៦ ខែ តុលា​ឆ្នាំ ២០១៣ ហើយ​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ Beverly Hilton ក្នុង​ទីក្រុង Los Angeles ។​

​ការប្រកួត​ដើម្បី​ជ្រើសរើស​វីរៈបុរស​ឆ្កែ​គឺ​ពិបាក​ណាស់​ពីព្រោះ​ឆ្កែ​ទាំងអស់​សុទ្ធតែ​ពូកែ ប៉ុន្តែ Pit Bull គឺជា​ឆ្កែ​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ ហើយ​សាក​សម​នឹង​ទទួលបាន​ពានរង្វាន់ American Hero Dog របស់​អាមេរិក​ប្រចាំ​ឆ្នាំ ២០១៣ នេះដែរ​។​
​លើសពីនេះ​ទៅ​ទៀត​គេ​សង្ឃឹមថា ការប្រកួត​ជ្រើសរើស​វីរៈបុរស​ឆ្កែ​នេះ​នឹង​ក្លាយទៅជា​គុណសម្បត្តិ​វិជ្ជមាន ដែល​អាច​ជួយ​ឲ្យ​ពូជ​ឆ្កែ​ជាច្រើន​រួច​ផុត​ពី​ការ​ធ្វើ​បាប​ពី​ម្ចាស់​៕​

មតិយោបល់