ព្រៃវែងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈបានសម្រេចទៅលើក្មេងស្រីអាយុ១២ឆ្នាំ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចរោងចាំស្រូវទួលសង្កែ ក្នុងភូមិជើងទឹក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ អ.ស.ណ អាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានអង្គុយមើលទូរទស្សន៍នៅផ្ទះឈ្មោះ ប៉ុល ឡា ភេទប្រុស អាយុ៣៥ឆ្នាំ នៅជាប់ផ្ទះជនរងគ្រោះ បន្ទាប់មកជនសង្សយ័បានប្រើល្បិចលួងលោមថា ខ្លួនភ្លេចឌុយទូរសព្ទនៅរោងចាំស្រូវទួលសង្កែ ដោយឲ្យជនរងគ្រោះជូនទៅជួយរក ហើយជនរងគ្រោះនិងជនសង្ស័យក៏បានជិះម៉ូតូទៅកន្លែងកើតហេតុ គាប់ជួនឱកាសល្អ ជនសង្ស័យក៏បានរំលោភជនរងគ្រោះបានសម្រេចតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់