ព័ត៌មានជាតិ

អ្នកបើករថយន្តតាក់ស៊ីក្រហម នាំគ្នាព្រួតវាយអ្នកបើកម៉ូតូ នាំទៅប៉ុស្តិ៍និយាយមិនត្រូវគ្នា នាំគ្នាស្បថទៅវិញ

ភ្នំពេញ : ក្រុមអ្នកបើកបរ រថយន្តតាក់ស៊ីក្រហម បាននាំគ្នាបើកកៀ ម៉ូតូវីវ៉ា ហើយថែមទាំងចុះមកវាយគេទៀត រួចរត់បាត់ បន្សល់តែនៅកន្លែងកើតហេតុ។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីម៉ោងជាង៦ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដាយផ្លូវព្រះសីហនុ ទល់មុខហាងABC សង្កាត់វាល់វង់ ខណ្ឌ៧មករា។

បើតាមសំដីរបស់ជនរងគ្រោះ ឈ្មោះ សារឿន ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើការនៅភោជនីដ្ឋានម្ដុំសំណង់១២ បានឲ្យដឹងថា គេជិះម៉ូតូម៉ាក់វីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-8077 មកពីលេងនៅមុខកោះពេជ្រ ពេលបើកម៉ូតូមកជិតដល់ស្តុបពេទ្យចិន ស្រាប់មានរថយន្តតាក់ស៊ីក្រហមបើកមករកប៉ះគ្នាតែមិនទាន់ប៉ះផង គ្រាន់តែចង្អុលដាក់គ្នា ស្រាប់ខាងរថយន្តតាក់ស៊ីក្រហម
ឡើងតាមអាយឌី ឲ្យឃាត់ ពេលខ្ញុំបើកម៉ូតូចេញមកដល់មុខហាងABC ស្រាប់តែមានរថយន្តតាក់ស៊ីក្រហម បីគ្រឿង បើកមកកៀខ្ញុំហើយថែមទាំងចុះមកវាយទៀត តែពេលវាយនោះ កុំតែបានអ្នករត់ម៉ូតូឌុបនឹងកងបីជួយកុំអីខ្ញុំ
ត្រូវគេវាយទ្រមខ្លួនបាត់ទៅហើយ។

ប្រជាពលដ្ឋវិញបាននិយាយថា ឲ្យតែមានរឿងជាមួយរថយន្តតាក់ស៊ីក្រហម ពួកគេមិនចរចា ឬ និយាយអ្វីទេ ពួកគេអាង ក្រុមហ៊ុនជាអ្នកដោះស្រាយ ព្រោះអីមានធនារ៉ាបរងចាំជួយ ពេលមានបញ្ហា គឺគ្រាន់តែទុករថយន្តចោលទៅបានហើយ។ រថយន្តដែលបន្សល់ទុកកន្លែងកើតហេតុ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3596នឹងមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AA-6843
ត្រូវបានសម្ថតកិច្ចនាំមកកាន់ប៉ុស្តិ៍វាលដើម្បីរងដោះស្រាយគ្នាពេលក្រោយ។

ក្រោយពីនាំមកដល់ប៉ុស្តិ៍ហើយភាគីទាំងសងខាងជជែកគ្នាប្រហែល១ម៉ោង បែរជានាំគ្នា ស្បថស្បែរទៅវិញ៕

Taxi_00001 Taxi_00002 Taxi_00003 Taxi_00004 Taxi_00005

មតិយោបល់