ភ្នំពេញៈ យុវជនម្នាក់រួមដំណើរនិងមិត្តស្រី២នាក់ទៀត បើករថយន្តប្រលែងគ្នាមើលឃើញរម៉កម៉ូតូនៅពីមុខហើយស៊ីផ្លេមិនអែប ខឹងពន្លះពីក្រោយប៉ើងដូចសំឡី បណ្តាលឲ្យម្ចាស់រម៉កម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍កាលនេះកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីយប់ ឈានចូលថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងនិងផ្លូវលេខ១៩៩ ក្នុងសង្កាតទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញយុវជនម្នាក់រួមដំណើរនិងមិត្តស្រី២នាក់ទៀត បើករថយន្តមួយគ្រឿង ម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-7485 បើកបរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងបើកបរក្នុងស្ថានភាពស្រវឹង និងបានប្រលែងជាមួយស្រីស្នេហ៍នៅក្នុងរថយន្តនោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានពន្លះរម៉កម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល1N-8169 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាពីក្រោយ ដោយសារខឹងស៊ីផ្លេមិនអែប ទើបពន្លះពីក្រោយ បណ្តាលឲ្យរម៉កម៉ូតូប៉ើងទៅប្រមាណជាង២០ម៉ែត្រ បុកបង្គោស្លាកលេខផ្លូវ វៀចមួយដើម ក្រឡាប់ផ្ងារជើងម្ខាង បណ្តាលឲ្យម្ចាស់រម៉កម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅនិងកន្លែងកើតហេតុផងដែរ ឯស្ត្រី២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងរម៉កម៉ូតូយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោយស្រាយគ្នាទៅតាមផ្លូវច្បាប់៕
https://youtu.be/916NNlFfa1s
https://youtu.be/vbTDo3mEHTg
















មតិយោបល់