ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកគាស់ក្រឡ​ ​ បង្រ្កាបមុខសញ្ញាជនសង្ស័យម្នាក់ ករណីគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ

បាត់ដំបងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ​២០២២ វេលាម៉ោង​០៨ និង២០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ​ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​០១នាក់ឈ្មោះ​ សង​ ធារី​ ភេទស្រី​ អាយុ​ ៣០ឆ្នាំ​ មានករណីគាស់ទម្លុះទម្លាយផ្ទះយកទ្រព្យសម្បត្តិរបស់ខ្លួន​ ត្រង់ចំណុចផ្សារធិបតី​ ភូមិឆាយបល្ល័ង្គ​ ឃុំធិបតី ស្រុកគាស់ក្រឡ ។

ករណីនេះ​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ រួមនឹងយោបល់លោកវរ​សេ​នី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​ លោ​កវរ​សេនីយ៍ឯក ប៉ាង​ ហៀង​​ អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ឈ្មោះ​ ញ៉ែម​ លីហ៊ួរ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅចំណុចភូមិ-ឃុំខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ​។
ជនសង្ស័យបានឆ្លើយសារភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាព​ គាស់ផ្ទះយកទ្រព្យសម្បត្តិ នៅចំណុចខាងលើ ពិតប្រាកដមែន​ ។ ជាលទ្ធផល​សមត្ថកិច្ចបានដកហូតវត្ថុតាង​ ជាសម្ភារ:ដែលបាត់បង់រួមមាន៖

-លុយខ្មែរចំនួន​ ២,០០០,០០០៛​ (ពីរលានរៀន)
-ទូរស័ព្ទដៃ​ចំនួន​ ០២គ្រឿង ម៉ាក ViVo Y21​ ចំនួន​ ០១គ្រឿង និងម៉ាក Oppo16k ចំនួន​ ០១គ្រឿង
-គាស់ស្រាបៀរយកក្រវិលកំប៉ុងអស់ចំនួន​ ០៥កេស​ ។

នាពេលនេះ​ ជនសង័្សយត្រូវបានកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី​-ច្បាប់ ៕

មតិយោបល់