ព័ត៌មានកីឡា

Paolo Cannavaro ចង់ចាកចេញពីអ៊ីតាលី ដើម្បីមកចូលរួមជាមួយបងប្រុស នៅប្រទេសចិន

ខ្សែបម្រើអ៊ីតាលី Paolo Cannavaro អាចចូលនិវត្តន៍ពីកីឡាបាល់ទាត់នៅក្នុងខែមករា ក្នុងក្លិប Sassuolo នៃក្របខ័ណ្ឌ Serie A ដើម្បីចូលរួមជាមួយបងប្រុសរបស់គេ Fabio នៅក្លិប Guangzhou Evergrande ប្រទេសចិន។

យោងតាមសេចក្តីរាយការណ៍ដោយ Canale Sassuolo កាលពីថ្ងៃពុធ កីឡាករ Pasquale Cannavaro បាននិយាយនៅលើវិទ្យុ Marte ថា “វាគឺជាជម្រើសដែលខ្ញុំគិតបានយ៉ាងល្អ” ។ ” ខ្ញុំមានវ័យ ៣៧ ឆ្នាំហើយ នៅអាយុនេះអាចលេងបានតិចតួច។ ប៉ុន្តែខ្ញុំត្រូវធ្វើការជ្រើសរើសនូវអ្វីដែលត្រូវធ្វើ បន្ទាប់ពីការចូលនិវត្តន៍ពីបាល់ទាត់។ ដូច្នេះខ្ញុំបានជ្រើសរើសយ៉ាងល្អក្នុងការចាប់ផ្តើមភ្លាមៗជាមួយ Fabio ។ យើងនឹងមើលឃើញពីរបៀបដែលការផ្សងព្រេងនេះ។ ”

ប្រសិនបើ Paolo សម្រេចចិត្តផ្លាស់ទៅរស់នៅប្រទេសចិន វាហាក់ដូចជាបងប្អូនប្រុស Cannavaro នឹងមានឱកាសជួបជុំគ្នាឡើងវិញបន្ទាប់ពីបែកគ្នារយ:ពេល ១៦ឆ្នាំ ចាប់តាំងពីការចាកចេញពីក្រុម Parma មក។ កីឡាករ Fabio Cannavaro បានត្រលប់មកលេងជាកូនក្រុមរបស់លោក Luiz Felipe Scolari ជាលើកទី២ បើសិនជាចូលរួមនៅក្លិប Guangzhou Evergrande៕

មតិយោបល់