តាកែវ: មានភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានកម្មករ កម្មការិនីរោងចក្រ កាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន ជេឌី&តូយូស៊ីម៉ា ខូអិលធីឌី បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ការដួលសន្លប់នេះ ចាប់ផ្តើមកើតឡើង កាលពីព្រឹកថ្ងៃទី៦ រហូតដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។
រហូតមកដល់ម៉ោងនេះ កម្មករជាង៥០នាក់ហើយកំពុងបន្តដួលសន្លប់។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់